ឧប. ហ៊ុន ម៉ានី ណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាត្រូវបន្តថែរក្សានូវសាមគ្គី ឯកភាពផ្ទៃក្នុងបក្ស និងតាមដានអំពីបញ្ហាជម្លោះកម្ពុជា-ថៃ

កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានទី១, អនុប្រធាន សមាជិក សមាជិកា ក្រុមការងាចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។

ជាកិច្ចចាប់ផ្ដើម អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អុិន ឃុន បានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែកុម្ភៈកន្លងទៅ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅបន្តភារកិច្ចឆ្នាំ២០២៦។

ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋក្នុងខេត្តតាមដែលអាចធ្វើទៅបាន និងបន្តពង្រឹងការអនុវត្តនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលសុខទុក្ខរបស់ពួកគាត់គឺជាស្នូលនៃបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា៕

Powered by Blogger.